khmer eng
  • ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវត្តចំនួន៥ ក្នុងខណ្ឌឬស្សីកែវ
     
    ចែករំលែក ៖


    នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅបណ្តាវត្តចំនួន៥ គឺវត្តទួលសន្តិវ័ន្ត (ហៅវត្តទួលអស់លោក) វត្តទួលសុវណ្ណារាម វត្តញាណរង្សី វត្តកោះមេតាពោធិ៍វង្ស និងវត្តឧត្តរាវត្តី ដែលស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
    អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាខណ្ឌឬស្សីកែវ ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដើម្បីរួមចំណែកកសាងទីសេនាសនៈក្នុងវត្ត រួមមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ច។
    សូមជម្រាបថា ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេលនៃការធ្វើបុណ្យកឋិនទាន ចំនួន ២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ